លោក ហ៊ាង ប៊ុនថា បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ​ផ្ដល់ឋានៈស្មើ «រដ្ឋមន្ត្រី»

ភ្នំពេញ៖ លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងជាអគ្គនាយកបណ្ដាញសារព័ត៌មាន The Mirror News និងថ្នាក់ដឹកនាំ សហការីទាំងអស់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះ បានផ្ញើលិខិតអបអរសាទរ និងជូនពរ ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានដែលត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ ន​រោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យ​ ត្រាស់បង្គាប់ តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មានឋានៈស្មើ «រដ្ឋមន្ត្រី»។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

សូមឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង