អាចារ្យធំថាឲ្យថៅកែភូមិផ្កាត្រកួន៖ «គ្រូជោគជាំអាចជំនាញខាងផ្នែកជោគជាំ តែវប្បធម៌លោកគ្រូប្រហែលភ្លេីហេីយ អាភ្លេី!»
ភ្នំពេញ៖ បន្ទាប់ពីលោក ឌិន សុមេធារិទ្ធិ ម្ចាស់ភូមិផ្កាត្រកួន និងជាប្រធានសមាគមសណ្ឋាគារនៅកម្ពុជា ជាអនុប្រធានសមាគមសណ្ឋាគារអាស៊ាន និងជាសហស្ថាបនិករបស់សណ្ឋាគារ Frangipani Villa បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា «គាត់ជាសិល្បករ បេីគាត់ស្លៀកពាក់ធម្មតាៗ ដូចពួកយេីង នោះគាត់មិនមែនជាសិល្បករទេ មានគេនិយាយរិះគន់គាត់ច្រេីន តែចាំពេលជួបគាត់ ខ្ញុំនឹងសួរគាត់រឿងនេះ! (វាជាទស្សនៈរបស់ខ្ញុំ បេីអ្នកមានទស្សនៈផ្ទុយ នោះវាក៏ជាទស្សនៈ តែយេីងមិនគួរដៀលត្មះគ្នាទេ)»។
ភ្លាមៗនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អាចារ្យធំ នគររាជ បានលើកជាទស្សនៈផ្ទាល់ខ្លួនដាក់លោក ឌិន សុមេធារិទ្ធិ យ៉ាងដូច្នេះដែរថា «គ្រូជោគជាំអាចជំនាញខាងផ្នែកជោគជាំ តែវប្បធម៌លោកគ្រូប្រហែលភ្លេីហេីយ អាភ្លេី!»។
នៅលើបណ្ដាញសង្គមរបស់អាចារ្យធំ នគររាជ ក៏បានលើកឡើងយ៉ាងនេះទៀតថា «មានមេីលអត់ថាគេដេីរដល់ណាហេីយ? ដេីរសុទ្ធតែលេីព្រំប្រេនៗវេីយ! ចោរសៀមឃេីញ វាខ្ពេីមលួច! វាថា វាប្រឹងលួចតែអាល្អទេ។អាម៉ូតនេះ ទុកពាក់គ្នាឯងទៅ ខ្ជិលឆ្កួតតាម។អ្នកច្នៃមានពីរបែប៖ ច្នៃឲ្យចម្រេីន និង ច្នៃឲ្យចង្រៃ!»។
ម្ចាស់គណនីហ្វេសប៊ុកមួយបានលើកឡើងថា «សម្រាប់ខ្ញុំ បងជាតារាមួយដួងដែលតែងតែបង្កើតគំនិតថ្មីសម្រាប់នាមជាសិល្បករ។អរគុណបង! កុំខ្វល់ពីមនុស្សដែលមិនឱ្យតម្លៃយើង។ រូបពី៖ EM Riem»។
ទាក់ទិននឹងការច្នៃម៉ូដរបស់លោក ឯម រៀម នៅមុននេះបន្តិច លោក EM Riem បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកដែរថា «ផ្ញើជូនបងប្អូនខ្លះដែលមិនទាន់យល់ពីការច្នៃម៉ូតហេតុអី ឯម រៀម ចេញដើមទ្រូងមិនបាន បើម៉ូតដែលពាក់យប់មិញដកស្រង់តាមអ្វីដែរខ្មែរមានពីមុន ហើយបើចង់ពាក់អោយដូច សូមពាក់ខ្លួនឯងទៅ ហើយសូមមើលរាងខ្លួនឯងផង»៕ ដោយ៖ ការីនិពន្ធ