រដ្ឋមន្រ្តី ឈាង រ៉ា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារសម្ភពថ្មី នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, អនុប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការអគារសម្ភពថ្មី នៃមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

អគារសម្ភពថ្មីដែលចំណាយថវិកាសាងសង់ និងបំពាក់បរិក្ខារវិជ្ជសាស្រ្តសរុបចំនួនប្រមាណជាង៣លានដុល្លារអាមេរិក មានសមត្ថភាពផ្ទុកគ្រែសរុបចំនួន១២០គ្រែ ដែលអាចឆ្លើយតបនឹងតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋមន្រ្តីបានថ្លែងថា “សមិទ្ធផលថ្មីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអភិវឌ្ឍន៍”៕

អត្ថបទដែលជាប់ទាក់ទង