ឯកឧត្ដម ហ៊ុន ម៉ានី៖ យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺជាកិច្ចការដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានបើកកិច្ចប្រជុំដើម្បីតាមដានការវិវឌ្ឍស្ថានភាព និងផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៩០ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរទ្រព្យសម្បត្តិរដ្ឋ និងអនុប្បយោគដី ក្នុងភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ហ៊ុន ម៉ានី សូមចូលរួមអបអរសាទរ ដល់បងប្អូនទាំងប្រមាណ៦០គ្រួសារដែលទទួលបានដំណោះស្រាយប្រកបដោយផ្លែផ្កានេះ។

ជាមួយនេះ ឯកឧត្ដមប្រធានក្រុមការងារបានគូសបញ្ជាក់ថា យន្តការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋមានទុក្ខលំបាក គឺជាកិច្ចការដែលត្រូវបានបន្តយកចិត្តទុកដាក់ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី៕

អត្ថបទដែលជាប់ទាក់ទង