បណ្ឌិត ជិន ម៉ាលីន លើកយករបៀបវារៈចំនួន៣ ពិភាក្សាការងារមួយសម្ព័ន្ធយុវជន១០០រាត្រី និងយុវជនមកពីអង្គការសមាគមនដៃគូ

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងអង្គការសមាគមនដៃគូសរុបចំនួន២៧រូប និងបានពិភាក្សាលើរបៀបវារៈចំនួន៣គែ៖

*ទី១៖ ពិភាក្សាអំពី សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ បញ្ហាសង្គម ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧។

*ទី២៖ គោលនយោបាយ និងកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមមាន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

*ទី៣៖ ការចូលរួមធ្វើជាដៃគូសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃយុទ្ធនាការទាំងពីរ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង