ឧត្ដមភរិយារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត និងក្រុមគ្រួសារនាំយកអំណោយចែកជូនសិស្សសាលាបឋមសិក្សាចំនួន២ និងចាស់ជរា ក្នុងស្រុកព្រះស្តេច

លោកស្រី រ៉េត ផល្លីដា ឧត្ដមភរិយារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កណ្តាល និងក្រុមគ្រួសារ ព្រមទាំងលោកគ្រូ ឈន កុម្ភៈ និងសិស្សានុសិស្ស រស់នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកអំណោយចែកជូនសិស្សសាលាបឋមសិក្សាចំនួន២ និងចាស់ជរា រស់នៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។

សិស្សសាលាបឋមសិក្សាចំនួន២ដែលត្រូវបានទទួល អំណោយ នៅព្រឹកនេះមាន សិស្សសាលាបឋមសិក្សាជៃតា ស្ថិតក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ចំនួន២២០នាក់ និងសិស្សសាលាបឋមសិក្សាដូនស្តើង ស្ថិតក្នុងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ចំនួន១៩០នាក់ ទទួលបានសម្ភារៈសិក្សា និងថវិការមួយចំនួនដូចៗគ្នា។

ជាមួយគ្នានេះ លោកស្រី រ៉េត ផល្លីដា ក៏បានឧបត្ថម្ភសម្ភារៈបណ្ណាល័យមួយចំនួន និងធុងសំរាមចំនួន១០ធុង ដល់លោកនាយកសាលាបឋមសិក្សាទាំង២ផងដែរ។

ដោយឡែកចាស់ជរារស់នៅភូមិស្នាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ចំនួន៥៥នាក់ ក្នុងម្នាក់ៗទទួលបានអង្ក៥០គីឡូ ក្រាម ,មី១កេះ ,ត្រីខ១យួរ ,ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ,ស្កស១គីឡូក្រាម ,អំបិល១គីឡូ ក្រាម ,សារ៉ុងចំនួន១ និងថវិការចំនួន១៥០០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង