ក្រុមប៉ូលិសព្រហ្មទណ្ឌមហាផ្ទៃបង្ក្រាបក្រុមមុខសញ្ញាឆក់ខ្សែកពីនារីរងគ្រោះ បានហេីយ!

ក្រុមមុខសញ្ញាឆក់ខ្សែកពីនារីរងគ្រោះ ត្រូវបានលោកនាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិណែនាំឲ្យលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញាតាមរយះកាម៉េរ៉ាសុវត្ថិភាព និងឈានដល់ការចាប់ឃាត់ខ្លួនបានចំនួន០២នាក់យកទៅផ្ដន្ទាទោសតាមច្បាប់។

នៅវេលាម៉ោង១៨៖២០នាទី​ត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់មាស៩៩​ ក្នុងបន្ទប់លេខ១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បានធ្វេីឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់​ រួមមាន៖ ១-ឈ្មោះ​ ​តាំង​ វ៉ាន់ណាក់​ ហៅ​ និត​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ ​(អ្នកបេីក) និង២- ឈ្មោះ​ សម្បត្តិ​ច័ន្ទសីហា​ ហៅ​ ខួច​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ ជនជាតិខ្មែរ​ (ដៃដល់)ដែលបានធ្លាប់ធ្វេីសកម្មភាពកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០៖៥០នាទី​ បានធ្វេីសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងដេីរម្នាក់ឯងបានសំរេចនៅចំណុច​ផ្លូវលេខ៤៣៦កែងផ្លូវ​លេខ១០១​ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំពោះសម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក​ ហុងដាឌ្រីម ពណ៌ខ្មៅ​​ ពាក់ស្លាកលេខ​ ភ្នំពេញ​1KD-1512(របស់ជនសង្ស័យ)។

បច្ចុប្បន្ន ជនសង្ស័យនុងវត្ថុតាងខាងលេី​ កម្លាំងការិយាល័យកំពុង​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង