រដ្ឋសភាបើកសម័យប្រជុំវិសាមញ្ញបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប

សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។

សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការព្រឹកនេះមានការ​អញ្ជើញចូលរួម​ពីសម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១១៩រូប។

យោងតាមការសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗ​ដែល​ស្នើ​សុំ​រដ្ឋសភា​ពិនិត្យ និងបោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្តលើការតែងតាំង​សមាសភាព​រាជរដ្ឋាភិបាលចំនួន៣រូបនោះ រួមមាន៖

*ទី១- ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជា ឧបនាយករដ្ឋមន្រ្តី។

*ទី២- ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

*ទី៣-  ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស

អត្ថបទដែលជាប់ទាក់ទង