ឯកឧត្ដម ខៀវ កាញារីទ្ធ ៖ កម្ពុជា ក៏ជាប្រទេសតែមួយក្នុងតំបន់ដែលមានសាលាបណ្តុះបណ្តាលវិស្វករជាន់ខ្ពស់ខាងផលិតនាឡិកាប្រណីតទទួលស្គាល់ជាអន្តរជាតិ

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានដ៏ឆ្នើមនិងមានប្រជាប្រុយ៍ភាពរបស់កម្ពុជា ឯកឧត្ដម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា នីតិកាលទី៧ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្ដមនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤បានបង្ហាញនាឡិកាប្រណីត ( Limited Edition ) ផលិតនៅកម្ពុជា។

នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដម ខៀវ កាញារីទ្ធ បានលើកឡើងថា ឃើញគេនិយាយពីឡាន និង ម៉ូតូ ផលិតនៅកម្ពុជា ក៏សូមបង្ហាញនាឡិកាប្រណីត ( Limited Edition ) ផលិតនៅកម្ពុជាផងដែរ ហើយដែលខ្មែរតិចនាក់ណាស់បានដឹង។

ឯកឧត្ដមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានគូសបញ្ជាក់ថា «កម្ពុជា ក៏ជាប្រទេសតែមួយក្នុងតំបន់ដែលមានសាលាបណ្តុះបណ្តាលវិស្វករជាន់ខ្ពស់ខាងផលិតនាឡិកាប្រណីតទទួលស្គាល់ជាអន្តរជាតិផងដែរ»

អត្ថបទដែលជាប់ទាក់ទង