ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី,ឯកឧត្ដម ស្រ៉ី ថាមរុង្គ និងឯកឧត្ដមប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រី
ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ,ឯកឧត្ដម ស្រ៉ី ថាមរុង្គ និងឯកឧត្ដមប៉ែន វិបុល ជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា៖