ក្រុមប៉ូលិសចុះបង្រ្កាបទីតាំងបញ្ជាំខុសច្បាប់នៅក្នុងដែនដីខណ្ឌទួលគោក
កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ នៅផ្ទះលេខ៤៩E ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌគោក ពាក់ព័ន្ធករណីទទួលផលចោរកម្ម។
ប្រភពបានឲ្យដឹងថា ការចុះបង្ក្រាបខាងលើនេះ ម្ចាស់ទីតាំងបានគេចខ្លួនបាត់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈមួយចំនួនរួមមាន៖ ម៉ូតូចំនួន៣១គ្រឿង, ផ្លាកលេខម៉ូតូចំនួន១១២សន្លឹក, កាតគ្រីម៉ូតូ ចំនួន៧២, អត្តសញ្ញាណប័ណ្ណចំនួន១១ច្បាប់, សំបុត្រកំណើតចំនួន០៣ច្បាប់, ធុងខ្យល់សម្រាប់កឹបស្លាកលេខ ចំនួន០១, កូនសោមួយប្រើប្រាសចំនួន។
បចុប្បន្នទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចបិទជាបណ្ណោះអាសន្ន ចំណែកសម្ភារៈដកហូតគឺយកទៅរក្សាទុកនៅនាយកដ្ឋានព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តនីតិវិធី៕