សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកនេះ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល គឺជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញ វត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់ សេវាសា ធារ ណៈ តាមរយៈការផ្តល់ ការលើកទឹកចិត្តដោយមានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងការផ្តល់រង្វាន់ លើក ទឹកចិត្តជាថវិកា។ ការកសាង និងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំ និងសុខាភិបាល។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ឱ្យអនុវត្តតាមរយៈអនុក្រឹត្យលេខ៥៤ អនក្រ.បក. ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្តីពីការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យ សុខាភិបាល។
ឈរលើមូលដ្ឋានសុខសន្តិភាព និងស្ថិរភាពដ៏រឹងមាំរបស់កម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ គតិបណ្ឌិតដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើ ទំនើប កម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាព មួយ ចំនួន រួមមាន ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមាន សមត្ថ ភាព ខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកប ដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួល ខុស ត្រូវ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះដើម្បីដោះស្រាយ បញ្ហាប្រឈម ជា អាទិភាព ដើម្បីពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធ ភាព និងសមិទ្ធកម្មរបស់មន្ត្រីនិងស្ថាប័ន ការលើកកម្ពស់គុណភាពអប់រំនិងសេវាសុខាភិបាល នៅមូល ដ្ឋាន។

ក្នុងក្របខណ្ឌនៃការលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋាន រាជរដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹង គុណ ភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់ មធ្យមសិក្សា តាមរយៈការដាក់ចេញឱ្យអនុវត្តនូវវិធាន ការ គន្លឹះ ជាក់ស្តែង រួមមាន ការពង្រឹងអភិបាលកិច្ចសាលា ការពិនិត្យកែសម្រួលនិងរៀបចំកម្ម វិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបទរបស់សិស្ស ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់ កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួម របស់ មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋនិងសហ គមន៍ ដើម្បីការអប់រំ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកកម្ពស់គុណភា ពសេវាសុខា ភិបាល នៅមូលដ្ឋាន ដោយផ្តោតលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន តាមរយៈ ការ ដាក់ចេញឱ្យអនុវត្តនូវវិធានការគន្លឹះជាក់ស្តែង រួមមាន ការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋម នៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យបង្អែក ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន។

ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិប តី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់ការយកចិត្តទុកដាក់ និងជំរុញបន្ថែមចលនានៃការប្រឡងប្រណាំង តាម រយៈការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខា ភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាឆ្នាំ២០១៨។

ការប្រឡងប្រណាំងរបស់អង្គភាពផ្តល់សេវាសេវាសាធារណៈនៅមូលដ្ឋាន នឹងត្រូវអនុវត្តបន្តសម្រាប់ សា លា មត្តេយ្យសិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្តល់ សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១(CPA1) មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្ម ភាពបង្គ្រប់ កម្រិត ២(CPA2) និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣(CPA3)។

*ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ
ដើម្បីធានាសុក្រឹតភាព និងការចូលរួមពីគ្រប់ថ្នាក់ ការវាយតម្លៃនិងការទទួស្គាល់អង្គភាពផ្តល់ សេវាសា ធារណៈគំរូ ត្រូវបានរៀបចំជា៣កម្រិត មុននឹងស្នើសុំការទទួលស្គាល់ពីរាជរដ្ឋាភិបាលជាអង្គភាពគំរូ ដែល រួមមានការវាយតម្លៃដោយគណៈកម្មការវាយតម្លៃថ្នាក់ក្រុង/ស្រុក/ខណ្ឌ គណៈកម្មការវាយតម្លៃថ្នាក់ រាជ ធានី/ ខេត្ត និងគណៈកម្មការវាយតម្លៃថ្នាក់ជាតិ ហៅកាត់ថា គ.វ.ជ.។
ការវាយតម្លៃនៅថ្នាក់ជាតិមានការបែងចែកជា ៣ដំណាក់កាលរួមមាន៖ (១) ដំណាក់កាលបឋម (២)ដំណាក់កាលជ្រើសសម្រាំងបេក្ខភាពជ័យលាភី និង (៣) ដំណាក់ពិនិត្យវាយតម្លៃសម្រេចចុងក្រោយ។
គ.វ.ជ. មានសមាសភាពដូចជា ក្រសួងមុខងារសាធារណៈ ជាប្រធាន ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួង បរិ ស្ថាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។
ការវាយតម្លៃរបស់គណៈកម្មការទាំងបីកម្រិត ផ្អែកលើលក្ខណៈវិនិច្ឆ័យគោលចំនួន៨ រួមមាន៖ (១) ស្តង់ដារសេវាសាធារណៈ (២) ស្តង់ដាឬនិយាមនៃការផ្តល់សេវាតាមវិស័យរបស់អប់រំ ឬសុខាភិបាល ផ្អែក លើករណីពាក់ព័ន្ធ (៣) ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងអង្គភាព (៤)ការគ្រប់គ្រងនិង ការអភិ វឌ្ឍ ធនធានមនុស្សនៅក្នុងអង្គភាព (៥) ការរៀបចំនិងការកែលម្អបរិស្ថានអង្គភាព (៦) ទំនាក់ទំនងល្អជា មួយ ប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការចូលរួមវាយតម្លៃពីអ្នក ប្រើប្រាស់សេវា សា ធា រណៈ (៧) ការដោះស្រាយបញ្ហាប្រឈមនានាជាមួយមន្រ្តី ប្រជាពលរដ្ឋ ឬសហគមន៍ (៨) ការផ្តួចផ្តើម គំនិតថ្មីៗនិងនវានុវត្តន៍ដើម្បីធ្វើឱ្យអង្គភាពដំណើរការកាន់តែប្រសើរ។

គណៈកម្មការវាយតម្លៃថ្នាក់ជាតិ បានកំណត់លក្ខណៈវិនិច្ឆ័យរង និងលក្ខណៈវិនិច្ឆ័យលម្អិតសម្រាប់ការ វិនិច្ឆ័យលើលក្ខណៈវិនិច្ឆ័យគោលនីមួយៗ ហើយក៏អាចប្រើប្រាស់ជាផែនទីតម្រង់ទិស ក្នុងការកែលម្អការ គ្រប់គ្រងនិងការផ្តល់សេវារបស់សាលារៀននិងមន្ទីរពេទ្យឱ្យកាន់តែប្រសើរផងដែរ។

បន្ទាប់ពីការដាក់ឱ្យអនុវត្តការងារនេះនៅឆ្នាំ២០១៨ គ.វ.ជ. បានសម្រេចកំណត់យកវិទ្យាល័យ និងមន្ទីរ ពេទ្យ បង្អែក (កម្រិត១ដល់កម្រិត៣) ជាគោលដៅផ្តើមនៃការវាយតម្លៃនិងការទទួលស្គាល់អង្គភាព
ផ្តល់ សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ ផ្អែកលើលទ្ធផលនៃការវាយ តម្លៃរបស់ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ក្នុងឆ្នាំ២០១៩ អង្គភាពដែលលើកពាន ទទួល ជ័យលាភីជាអង្គភាពគំរូចំណាត់ ថ្នាក់លេខ១ សម្រាប់វិស័យអប់រំ គឺវិទ្យាល័យពេជ្រចិន្តា ស្ថិតនៅ ខេត្តបាត់ដំបង និងអង្គភាពដែលដែលលើកពាន ទទួលជ័យលាភីជាអង្គភាពគំរូចំណាត់ថ្នាក់លេខ១ សម្រាប់ វិស័យសុខាភិបាល គឺមានមន្ទីរពេទ្យបង្អែក បាកាន នៃខេត្តពោធិ៍សាត់ដែលផ្តល់សេវា សំណុំ សកម្មភាពបង្គ្រប់កម្រិត១ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលផ្តល់ សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមដែលផ្តល់សេវាសំណុំ សកម្មភាពបង្គ្រប់កម្រិត៣។

ក្រោយមកគ.វ.ជ. បានសម្រេចបន្តដាក់អនុវត្តការវាយតម្លៃនៅកម្រិតអនុវិទ្យាល័យ និងសាលាបឋម សិក្សា សម្រាប់វិស័យអប់រំ និងកម្រិតមណ្ឌលសុខភាពសម្រាប់វិស័យសុខាភិបាល ប៉ុន្តែការដាក់ឱ្យអនុវត្ត ផ្លូវ ការតាមរយៈប្រកាសអន្តរក្រសួងត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០២២ ដោយសារការរីករាល ដាល នៃជំងឺកូវីដ-១៩។
ក្នុងស្មារតីបន្តនិរន្តភាពការងារ ក្រសួងមុខងារសាធារណៈ និងគវជ បានជំរុញការអនុវត្តការវាយតម្លៃ និង ការទទួលស្គាល់អ.ផ.សគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល (ឆ្នាំ២០២២ និង២០២៣) ដែល មាន បេក្ខភាពសរុប ក្នុងវិស័យអប់រំកម្រិតអនុវិទ្យាល័យចំនួន៤២ មកពី២២ រាជធានីខេត្ត កម្រិត សាលា បឋម សិក្សាចំនួន៤៦ មកពី២៤ រាជធានី ខេត្ត និងក្នុងវិស័យសុខាភិបាល មានបេក្ខភាពមណ្ឌល សុខភាព ចំនួន៤៣ មកពី២២ រាជធានីខេត្ត។
ក្រោយពីជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុង គ.វ.ជ. បានសម្រេចចាប់ផ្តើមបន្តដំណើរការ វាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូសម្រាប់កម្រិតអនុវិទ្យាល័យ សាលាបឋមសិក្សា និង មណ្ឌល សុខភាព និងឈានមកដល់ការប្រកាសលទ្ធផលជាផ្លូវការ ក្នុងពិធីប្រកាសជ័យ លាភីអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្ត សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង