ឆក់ខ្សែកមិនបានសម្រេចនៅគល់ស្ពានស្ទឹងមានជ័យត្រូវកម្លាំងប៉ូលិសមហាផ្ទៃស្រាវជ្រាវបង្ក្រាបបាន
លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យបានធ្វេីការស្រាវជ្រាវនឹងបេីកការស៊េីបអង្កេតកំណត់មុខសញ្ញាដោយបានធ្វេីការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ខ្សែកមិនបានសម្រេចនៅគល់ស្ពានស្ទឹងមានជ័យ កាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ នៅវេលាម៉ោង២០៖១៥នាទីត្រង់ចំណុចផ្លូវលេខ៣៤៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ គី តុងបី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបិទគូទ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ប្រភពបានបន្តថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖០០នាទី បក្ខពួកខ្លួនបានធ្វេីសកម្មភាពឆក់ខ្សែកពីនារីរងគ្រោះកំពុងជិះម៉ូតូម្នាក់ឯងតែមិនបានសម្រេចនៅចំណុចផ្លូវលេខ២៧១ ត្រង់ចំណុចគល់ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះសម្ភារៈដកហូតបានរួមមាន៖ ម៉ូតូម៉ាក ហុងដា-ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3927 ជារបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យនិហវត្ថុតាងខាងលេី មន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕