ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមពិធីមិន្ទឹងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ ដោយមានការចូលរួមពីសមាជិក-សមាជិកាសរុបប្រមាណ៥០០នាក់។

ក្នុងពិធីខាងលើ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ឧត្តមគតិរបស់គណបក្សគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវសូមឲ្យអង្គបោះឆ្នោតមេត្តាគាំទ្រគោលនយោបាយជាអាទិភាពរបស់គណបក្ស និងបេក្ខជនរបស់គណបក្ស ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង