ជនជាតិចិនជាតារាល្បីតាមបណ្តាញសង្គមTikTok រួមនិងមិត្តភក្កិបើករថយន្តបុកបុរសម្នាក់បែកក្បាលហូរឈាមស្រោចព្រះធរណីស្លាប់ភ្លាមៗ

បុរសជនជាតិចិនដែលគេស្គាល់ថាជាតារាល្បីតាមបណ្តាញសង្គមTikTok រួមនិងមិត្តភក្កិបានបើករថយន្តស៊េរីទំនើប Lamborghini បុកបុរសម្នាក់បណ្ដាលឲ្យដួលបោកក្បាលលើថ្នល់បែកឈាមស្រោចព្រះធរណីស្លាប់ភ្លាមៗ និងបានព្យាយាមបើករត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមឃាត់បានយកមកវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយមានបុរសជនជាតិចិន២នាក់ ក្នុងនោះមានម្នាក់ដែលគេស្គាល់ថាជាតារាដ៏ល្បីនៅក្នុងបណ្តាញសង្គម TikTok គឺលោក ប៉ាហ្វីដូ បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lamborghini ក្នុងល្បឿនលឿនបានបុកពីក្រោយម៉ូតូឌ្រីមសង់ពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់ហើយព្យាយាមបើករថយន្តរត់គេចខ្លួនរហូតមកដល់ផ្លូវប្រឡាយលូមួយកន្លែងក្បែនិងផ្លូវឧកញ៉ាដួងងៀបហើយមានរថយន្តម៉ាក BMW មួយគ្រឿងទៀតមករំដោះតែត្រូវសមត្ថកិច្ចឃាត់បានទាំងអស់យកទៅសួរនាំបន្ត នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២៖៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិប៉ប៉្រក់ជើង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

គួរជម្រាបជូនថា សពជនរងគ្រោះមានឈ្មោះ សោន សឹត ភេទប្រុស អាយុ ២៨ឆ្នាំ រសនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប៕

 

អត្ថបទដែលជាប់ទាក់ទង