Breaking News: ព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រិត្យផ្ទេរ និងតែងតាំងឯកឧត្ដម ឯម ច័ន្ទមករា ជា «រដ្ឋលេខាធិការក្រសួងយុត្តិធម៌»

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ  ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យមួយ ផ្ទេរនិង តែងតាំងឯកឧត្ដម ឯម ច័ន្ទមករា ជា «រដ្ឋលេខាធិការក្រសួងយុត្តិធម៌»។ នេះបើតាមព្រះរាជក្រឹត្យផ្ទេរនិងតែងតាំងរបស់ព្រះមហាក្សត្រកម្ពុជាដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

គួរជម្រាបជូនថាឯកឧត្តម ឯម ច័ន្ទមករា អតីតជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យមួយផ្ទេរនិងតែងតាំងរបស់ព្រះមហាក្សត្រកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង