លោក សៀក មុន្នី អំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូដ្ឋាន អង្គការដៃគូរពាក់ព័ន្ធត្រូវបន្តចូលរួមគាំទ្រវិស័យកីឡាក្នងមូលដ្ឋាន

លោក សៀក មុន្នី អភិបាលនៃគណៈ អភិបាលស្រុកអូររាំង នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នំា២០២៤ បានបើកការប្រកួតកីឡាបឋមសិក្សា មធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ស្រុកប្រចំាឆ្នំា២០២៤។

ពីធីនេះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ កងកម្លំាងទំាងបី និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចូលរួមយ៉ាងច្រើនកុះករដែលបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនំារបស់លោកអភិបាលស្រុកគឺពិតជាធ្វើឲ្យវិស័យកីឡា មានការរីកចម្រើនទៅមុខបន្តទៀត។

ក្នងនាមរដ្ឋបាលស្រុកអូររាំង លោក សៀក មុន្នី សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូដ្ឋាន អង្គការដៃគូរពាក់ព័ន្ធ ត្រូវបន្តចូលរួមគាំទ្រវិស័យកីឡាក្នងមូលដ្ឋានយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង