គណបក្សកម្លាំងប្រជាធិបតេយ្យគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥

ថ្នាក់ដឹកនាំនៃគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា សូមសម្តែងនូវសេចក្តី សោមនស្សរីករាយ អបអរសាទរចំពោះជ័យជម្នះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលុប ពីអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី ៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤។ នេះបើយោងតាមលិខិតរបស់ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានបញ្ជាក់ថា ជ័យជម្នះដែរគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងយ៉ាងច្រើនលើសលុបនេះ គឺបានបង្ហាញ និង ឆ្លុះបញ្ចាំងនូវភាពឈ្លាសវៃមោះមុតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបានដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងស្មារតីសាមគ្គីបង្រួបបង្រួម ដើម្បីឧត្តមប្រយោជន៍ជាតិ និងរក្សាការពារ សុខសន្តិភាពជូន ជាតិមាតុភូមិជានិច្ចនិរន្តរ៍។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រ និងអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួល បានជ័យជម្នះពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលប្រកបទៅដោយតម្លាភាព និងស្របទៅតាម ច្បាប់ស្តីពីការបោះឆ្នោតបានយ៉ាងត្រឹមត្រូវបំផុត៕

អត្ថបទដែលជាប់ទាក់ទង