ក្រុមប៉ូលិសក្រុងបាត់ដំបងចាប់ឃាត់នាំខ្លួនស្រ្តីមេឆ្នោតម្នាក់ ខណ:មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច

ក្រុមសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះចាប់ឃាត់និងនាំខ្លួនស្ត្រីមេឆ្នោតវ័យជាង ៥០ឆ្នាំម្នាក់ ខណ:មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចក្រុមទី២២ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលគ្រោងនឹងអនុវត្តច្បាប់តុលាការ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពបានបន្តថា មេកត់កន្ទុយលេខខាងលើ ឈ្មោះ វ៉ែន វួច ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្ក្រុងបាត់ដំបង។

ប្រភពបានបញ្ជាក់ថា ក្រោយនាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ស្ត្រីរូបនោះបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលក់កន្ទុយលេខមែនគឺលក់ឲ្យមេធំមួយទៀត។  បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង