សហគ្រាសធុនតូចផលិតបារីជេឃីងគឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ

 

បន្ទាប់ពីមានបណ្ដាញសារព័ត៌មានមួយចំនួនបានចុះផ្សាយថា «មានរោងចក្រផលិតបារីអត់ច្បាដែលមានទីតាំងស្ថិតនៅ ភូមិកំពុងទួល ឃុំកំពុងទួល ស្រុកកណ្ដាលស្ទឹង​ ខេត្តកណ្ដាល» លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹង ដឹកនាំដោយលោក ភិន ស៊ុនឡេង អភិបាលរងស្រុក ដែលមានសមាសភាពចូលរួមពីលោក ជា រដ្ឋមុនី នាយការិយាល័យសេដ្ឋកិច្ច អភិវឌ្ឍន៍​ស្រុក, លោកវរសេនីយ៍ឯក វ៉ែន សារិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោកវរសេនីយ៍ទោ ស៊ឹម គឹមស៊ុន អធិការរងស្រុកកណ្ដាលស្ទឹង, លោកវរសេនីយ៍ត្រី ទូច ភារម្យ នាយប៉ុស្តិ៍​រដ្ឋបាលអន្លង់រមៀត, លោក ឃន ថាវង់ ជំទប់ទី១ ឃុំកំពង់ទួល, លោក ជួប វុទ្ធី មេភូមិកំពង់ទួល ដើម្បីធ្វើការចុះត្រួតពិនិត្យជាក់ស្ដែងទីតាំងសហគ្រាសធុនតូចផលិតបារីជេឃីង ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកណ្ដាលស្ទឹង​ ខេត្តកណ្ដាល។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា *សហគ្រាសធុនតូចផលិតបារីជេឃីងបានកំពុងផលិតបារីមួយមុខម៉ាក ONLY YOU, *មានម៉ាស៉ីន ម៉ូលដើមបារី ចំនួន០២គ្រឿង, *ម៉ាស៉ីន ច្រកវិចខ្ចប់បារី ចំនួន០៣គ្រឿង, *ឃ្លាំងស្ដុក​ថ្នាំជក់០១, *បារីផលិតរួចម៉ាក ONLY YOU​ ចំនួន ២៥០ប៊ិច, *ឯកសារវិញ្ញាបនបត្របញ្ជាក់ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មលេខ 27584669 ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងពាណិជ្ជកម្ម, *បណ្ណពន្ធប៉ាតង់ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារលេខ 23021799246 ចុះថ្ងៃទី១៧ ខែកុម្ភៈ ​ឆ្នាំ២០២៣​*វិញ្ញាបនបត្រអនុញ្ញាតដំណើរការសហគ្រាសលេខ 0801/171 ចុះថ្ងៃទី០៤ ខែកក្កដា​ ឆ្នាំ២០២៣ របស់មន្ទីរឧស្សាហ៍កម្មខេត្តកណ្ដាល។, *វិញ្ញាបនបត្រចុះបញ្ជីម៉ាកលេខKH/73776/19 (ម៉ាកONLY YOU) កំពុងដំណើរការ,*វិញ្ញាបនបត្រចុះបញ្ជីម៉ាក លេខKH/72638/19 (ម៉ាកGE ZHOUBA) មិនដំណើរការ, *វិញ្ញាបនបត្រចុះបញ្ជីម៉ាក លេខKH/74015/19 (ម៉ាកAPOLO) មិនដំណើរការ។

ប្រភពខាងលើបញ្ជាក់ថា ម្ចាស់សហគ្រាស មានឈ្មោះ ជាង សៅជុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន សញ្ជាតិ​ខ្មែរ​ មានទីលំនៅ ភូមិសំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានីភំ្នពេញ​។​

ប្រភពច្បាស់ការបានបញ្ជាក់ទៀតថា បន្ទាប់ពីក្រុមការងារ​បានចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់មកគឺថាសហគ្រាស​ផលិតបារីខាងលើ មានច្បាប់អនុញ្ញាតត្រឹមត្រូវ

អត្ថបទដែលជាប់ទាក់ទង