លោក ចាន់ តារា អញ្ជើញប្រារព្ធពិធីបេីកសង្រ្កាន្តឆ្នាំថ្មី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដេីម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

កណ្ដាល៖ លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ និងភរិយាព្រមទាំងមន្រ្តីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញប្រារព្ធពិធីបេីកសង្រ្កាន្តឆ្នាំថ្មី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល ដេីម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។

លោក ចាន់ តារា សូមប្រសិទ្ធពរជ័យ សិរីសួស្តី ជូនដល់មន្រ្តីរាជការ និងពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋនៅក្នុងក្រុងអរិយក្សត្រទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន៕

អត្ថបទដែលជាប់ទាក់ទង