ឃាត់ខ្លួនក្មេងទំនើង៤នាក់ពាក់ព័ន្ធករណីហិង្សាទៅវិញទៅមក

កណ្ដាល៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿ សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលកំពង់សំណាញ់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានធ្វើការបង្ក្រាបករណីក្មេងទំនើងជាក់ស្តែងឈានដល់ការឃាត់ខ្លួនជនសង្ស័យ០៤នាក់ ក្នុងករណីហិង្សាទៅវិញទៅមក (បង្កឡើងដោយក្មេងទំនើង) លើផ្លូវ២១១ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង