នគរបាលខេត្តព្រៃវែងចុះការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបើកព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង២០២៤» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រៃវែង៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងចូលរួមការពារថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបើក «ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ២០២៤» និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវផងដែរ។  ពិធីនេះប្រារព្ធឡើងនៅបរិវេណសួនច្បារសម្ដេច ក្រឡាហោម ស ខេង ស្ថិតក្នុងភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ប្រារព្ធឡើងមានរយៈពេល៥ ថ្ងៃ គឺចាប់ពីថ្ងៃទី១២-១៧ ខែមេសាឆ្នាំ ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបានចូលរួមចំណែកថែរក្សា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដូនតារបស់ខ្មែរយើងដែលមានតាំងពីបុរាណកាលមក មានការតាំងបង្ហាញពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងគ្រប់ទម្រង់ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែង ក៏ដូចជាខេត្តដែលមានព្រំប្រទល់ជាប់គ្នា អញ្ជើញមកចូលរួមលេងកម្សាន្តនៅសង្ក្រាន្តព្រៃវែងឲ្យបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង