កីឡារស់ក្រោមសន្តិភាព, ឯកឧត្ដម ហាក់ សុខមករា ដឹកនាំរៀបចំកម្មវិធីកីឡារត់ប្រណាំងដើម្បីអបអរសាទរ «សង្ក្រាន្ដខេត្តកណ្ដាល»

 

កណ្ដាល៖ ឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាលនាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះបានអញ្ជើញដឹកនាំរៀបចំកម្មវិធីកីឡារត់ប្រណាំង នារី ចម្ងាយ៣គីឡូម៉ែត្រ និងបុរសចម្ងាយ៥គីឡូម៉ែត្រដើម្បីអបអរសាទរ «សង្ក្រាន្ដខេត្តកណ្ដាល» នៅថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៤នៃពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃទី៤ប្រពៃណីជាតិខ្មែរ នាក្រុងតាខ្មៅយ៉ាងសប្បាយរីករាយ។

កម្មវិធីកីឡារត់ប្រណាំងខាងលើនេះ ក៏មានការចូលរួមរៀបចំ និងសម្របសម្រួលពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងកម្លាំងយុវជន ស.ស.យ.ក ដោយកីឡាករមានចំនួន២៥០នាក់ (ស្រី១០០នាក់)។

ឯកឧត្តម ហាក់ សុខមករា បានសម្តែងការអរគុណចំពោះ កីឡាករ កីឡាការនី ដែលបានចូលរួម កម្សាន្តសប្បាយ ក្នុងកម្មវិធី អបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលនេះ។
ដោយឡែក ចំពោះលទ្ធផលជ័យលាភីចាប់ពីលេខ១ រហូតដល់លេខ៦ ទទួលបានពានរង្វាន់អមដោយថវិកា មួយចំនួនទៀត។

គួរជម្រាបជូនថាឯកឧត្តមអភិបាលរងខេត្កក៏បានអញ្ជើញដឹកនាំក្រុមការងារបាញ់ទឹក រាំលេងកម្សាន្ដជាមួយប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្ដខេត្តកណ្ដាល» ខណៈការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ត្រូវធានាបានយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង