លោកស្នងការខេត្តកណ្តាលប្រជុំណែនាំបន្ថែមដល់កងកម្លាំងក្រោមឱវាទឲ្យធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលដ្ឋ ថ្ងៃបង្ហើយ ពិធីបុណ្យចូលឆ្នាំថ្មី

កណ្ដាល៖ នៅព្រឹកថ្ងៃទី៤ ត្រូវនឹងថ្ងៃអង្គារទី១៦ ខែមេសា ឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំថ្មី ថ្ងៃវារៈឡើងស័ក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រជុំណែនាំបន្ថែមដល់កងកម្លាំងក្រោមឱវាទ សំដៅយ៉ាងណាធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋអញ្ជើញមកលេងកម្សាន្តសប្បាយពិធីសង្ក្រាន្តខេត្តកណ្តាល នៃថ្ងៃចូលឆ្នាំថ្ងៃបង្ហើយ។

ជាមួយនោះ លោកឧត្តមសេនីយ៍ទោស្នងការ និងកងកម្លាំងនគរបាលក្រោមឱវាទ ទទួលទានអាហារថ្ងៃត្រង់ជុំគ្នានៅទីបញ្ជាការរួម ស្ថិតនៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្តក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង