កម្លាំងនគរបាលខេត្តបន្ទាយមានជ័យនៅតែបន្តការយាមល្បាតពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ


បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលទូទាំងខេត្តនៅតែបន្តបេសកកម្មរបស់ខ្លួន និងបន្តយាមល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមទីប្រជុំជន តាមដងផ្លូវសាធារណៈ វត្តអារាម រមណីយដ្ឋាននានា។

រយៈពេល៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ យោងរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តបានកើតមានឡើងចំនួន ០១ករណី ក្នុងនោះ៖ ក្រុងប៉ោយប៉ែត ០១ករណី ស្លាប់០១នាក់ របួសធ្ងន់ ០១នាក់ – ម៉ូតូខូចធ្ងន់ ០១គ្រឿង – ម៉ូតូខូចស្រាល ០១គ្រឿង។

អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញ កម្លាំងអធិការនគរបាលក្រុងស្រុក និង កម្លាំងបញ្ជាការវរ:សេនាតូចការពារព្រំដែនគោកទាំង៤ បានបន្តប្រចាំការត្រៀមអន្តរាគមន៍២៤ម៉ោង មួយចំនួនចេញយាមល្បាត តាមគោលដៅសំខាន់ៗ តាមទីប្រជុំជន តាមដងផ្លូវ តាមវត្តអារាម រមនីយដ្ឋាននានា។

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង៦៧ ក៏បានបន្តសកម្មភាពចុះយាមល្បាត ចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង៕

អត្ថបទដែលជាប់ទាក់ទង