អភិបាលខេត្តកណ្ដាលណែនាំមន្ទីរសាធារណៈការត្រូវធ្វើការសិក្សាជួសជុលផ្លូវនៅជុំវិញផ្សារតាខ្មៅចាស់ឡើងវិញ

 


កណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យផ្លូវនៅក្នុងផ្សារ និងជុំវិញផ្សារតាខ្មៅចាស់ ព្រមទាំងសំណេះសំណាលសាកសួរសុខទុក្ខជាមួយអាជីវករកំពុងលក់ដូរនៅក្នុងផ្សារតាខ្មៅចាស់។

ក្នុងឱកាសចុះពិនិត្យផ្លូវ និងសាកសួរសុខទុក្ខជាមួយអាជីវករឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាល ត្រូវធ្វើការសិក្សាជួសជុលផ្លូវនៅជុំវិញផ្សារតាខ្មៅចាស់ឡើងវិញ ពិសេសក្នុងបរិវេណផ្សារ ត្រូវសិក្សាជួសជុលផ្លូវឡើងវិញឱ្យបានស្អាត ធ្វើយ៉ាងណាឱ្យផ្សារមិនមាននូវការដក់ទឹក នារដូវវស្សាដែលបង្កជាក្លិនមិនល្អដល់បងប្អូនអាជីវករពិសេសអ្នកទិញ។

ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយផ្សារនៅបរិវេណជុំវិញផ្សារ និងនៅក្នុងផ្សារឱ្យបានល្អ៕

អត្ថបទដែលជាប់ទាក់ទង