សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញលិខិតថ្លែងអំណរគុណជូនចំពោះ អភិបាលខេត្តកណ្ដាល ដែលបានចូលរួមថវិកា១ម៉ឺនដុល្លារក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន”

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២៤បានចេញលិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលដែលបានចូលរួមនូវ ថវិកាដោយស្ម័គ្រចិត្តចំនួន ១០,០០០ដុល្លារក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នៅក្នុងលិខិតថ្លែងអំណរគុណ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្តានចិត្តរបស់ឯកឧត្ដមអភិបាលខេត្តកណ្ដាល ដែលបានចូលរួមនូវ ថវិកាដោយស្ម័គ្រចិត្តចំនួន ១០,០០០ដុល្លារ ក្នុង “មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន»។

សម្ដេចធិបតីបានបន្តថា «ខ្ញុំសូមកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សរបញ្ជាក់អំពីឆ្លងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព»។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជូនពរឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង