លោក ហ៊ាង ប៊ុនថា ស្ថាបនិក អគ្គនាយកបណ្ដាញសារព័ត៌មាន The Mirror News ផ្ញើសារលិខិតអបអរសាទរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឈន សារ៉ាណេ ក្នុងឱកាសទទួលបានថ្នាក់បណ្ឌិតពីសកលវិទ្យាល័យ«City University of Paris»

ភ្នំពេញ៖ លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន The Mirror News និងជាប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសហការីទាំងអស់ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតអបអរសាទរ «ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃក្នុងឳកាសបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត (Doctor of Business Adminitration) ពីសកលវិទ្យាល័យ «City University of Paris» កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នៅប្រទេសបារំាង»

គួរជម្រាបជូនថា ក្នុងពិធីទទួលសញ្ញាប័ត្រនេះ ក៏មានការអញ្ជើញចូលរួមពីនិស្សិតចំនួន១៣៥នាក់ ដែលមកពី១០ប្រទេស រួមមាន៖ កម្ពុជា ថៃ ពីលីពិន ឥណ្ឌូណេស៊ី សឹង្ហបូរី ចិន អូស្រ្តាលី បារាំង អាលីម្លង់ និងឥណ្ឌា ផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង