ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ៖ ទឹកចិត្តថ្នាក់ដឹកនាំ ទោះកីឡាជាមិត្តភាព តែចង់ឈ្នះចាញ់រៀងខ្លួន
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានលើកឡើងថា «ជាការកត់សម្គាល់ នៅតង់ទី១ ឯកឧត្តម ខូវ ឆាយ ប្រធានក្លឹបកងយោធពលខេមរភូមិន្ទ ដូចជាមិនសូវសប្បាយចិត្តសោះ នៅពេលក្លឹបមហាផ្ទៃនាំមុខ តែដល់តង់ទី២ នៅពេលដែលក្លឹបកងយោធពលខេមរភូមិន្ទនាំមុខវិញ ដល់វេនឯកឧត្តមប្រធានក្លឹបមហាផ្ទៃ មិនសូវសប្បាយវិញម្តង ប៉ុន្តែនេះជាទឹកចិត្តថ្នាក់ដឹកនាំ ទោះកីឡាជាមិត្តភាព តែចង់ឈ្នះចាញ់រៀងខ្លួន»។
ការលើករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃនៅថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឳកាសអញ្ជើញចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាករដែលបានប្រកួតរវាងក្លឹបសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ និងក្លឹបកងយោធពលខេមរភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្តថា ការប្រកួតនៅថ្ងៃនេះ គឺជាជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២៥ (សប្តាហ៍ទី៦ ជុំទី១) ជាលទ្ធផលចប់ការប្រកួត វគ្គទី១ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ (១-០) កងយោធពលខេមរភូមិន្ទ ហើយនៅវគ្គទី២ សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ (១-៣) កងយោធពលខេមរភូមិន្ទ។
ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្តថា ក្នុងនោះកងយោធពលខេមរភូមិន្ទ មានជនជាតិបរទេសចំនួន៤នាក់ ជប៉ុន២នាក់ ព័រទុយហ្គាល់ ១នាក់ និងភូមា ១នាក់៕