លោកស្នងការខេត្តកំពត៖ មហិច្ឆតារបស់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យខេត្តកំពតក្លាយទៅជាខេត្តដែលប្រើ Camera សុវត្ថិភាពច្រើនជាងគេក្នុងពេលឆាប់ៗនេះ

កំពត៖ លោកស្នងការខេត្តកំពតបានបញ្ជាក់ថា «មហិច្ឆតារបស់ខ្ញុំ ខ្ញុំនឹងធ្វើអោយខេត្តកំពតក្លាយទៅជាខេត្តដែលប្រើ Camera សុវត្ថិភាពច្រើនជាងគេក្នុងពេលឆាប់ៗនេះ»។

ការបញ្ជាក់របស់លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ។

នៅលើទំព័រហ្វេសប៊ុកលោកស្នងការបានបញ្ជាក់ទៀតថា «ក្រុងកំពតត្រូវបានតំឡើង Camera សុវត្ថិភាពចំនួន 60គ្រាប់ស្មើរនឹង ១០គោលដៅសំខាន់ៗ»៕

អត្ថបទដែលជាប់ទាក់ទង