លោកស្នងការ សិទ្ធិ ឡោះ ត្រូវបានអគ្គកុងស៊ុល ប្រចាំខេត្តបាត់ដំបងកោតសរសើរថាបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ
បន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អគ្គកុងស៊ុលវៀតណាមលោក NGUYEN THANH VAN ប្រចាំខេត្តបាត់ដំបង និងសហការី បានជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យអបអរសាទរបុណ្យ ៩វិច្ឆិកា ខួបលើកទី៧១ឆ្នាំ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោក NGUYEN THANH VAN អគ្គកុងស៊ុល ប្រចាំខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រែង និងកិច្ចហការល្អ របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ទាំងការបង្ការ បង្ក្រាបបទល្មើសនានា និងគ្រោះថ្នាក់ផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក NGUYEN THANH VAN អគ្គកុងស៊ុលប្រចាំខេត្តបាត់ដំបង រួមទាំងសហការី សូមទទួលបានសុខភាពល្អរួមទាំងក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕