ACUឃាត់ខ្លួនមន្ត្រីសាលាខេត្តតាកែវ៣នាក់ដាក់ពន្ធនាគារ

តាកែវ៖ លោក ហេង វុទ្ធី នាយកទីចាត់ការ និងផែនការវិនិយោគរបស់សាលាខេត្តតាកែវ និងមន្ត្រីរបស់លោក២នាក់ទៀតរួមមាន៖ លោក ម៉ម វិចិត្រ និងម្នាក់ទៀតឈ្មោះ ប៊ុនធឿន មន្រ្តីទីចាត់ការ ផែនការវិនិយោគ ត្រូវបានអង្គភាពប្រឆាំងពុករលួយ(ACU)បានឃាត់ខ្លួន។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីសាលាខេត្តតាកែវទាំង៣នាក់បានបញ្ជូនទៅដល់ពន្ធនាគារខេត្តតាកែវរួចហើយ។

ប្រភពបញ្ជាក់ថា ពួកគេត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបានរកឃើញថា បានជាប់ពាកព័ន្ធពាក់ព័ន្ធនឹងបទរំលោភអំណាច និងភាពមិនប្រក្រតីមួយចំនួនពេលបំពេញភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង