លោកស្នងការខេត្តកំពង់ចាមបន្តជំរុញឲ្យពង្រឹងវិធានការបង្រ្កាបបទល្មើសគ្រប់ប្រភេទ

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានដាក់ចេញនូវទិសដៅអនុវត្តបន្ដមួយចំនួន៖ ១. ពង្រឹងវិធានការ បង្រ្កាបក្មេងទំនើងឱ្យខានតែបាន «ងើបមួយវៃមួយ»។ ២. ពង្រឹងវិធានការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសព្រហ្មទណ្ឌ, ជួញដូរ, គ្រឿងញៀន និងបទល្មើសសេដ្ឋកិច្ច។៣. បន្ដវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។៤. កត្ដាសាមគ្គីភាពផ្ទៃក្នុង។៥. ពង្រឹងកម្លាំងអន្តរាគន៍ពិសេស និងវេនប្រចាំការ ២៤/២៤ម៉ោង។៦-ពង្រឹងការល្បាតចល័ត ក្នុងភូមិសាស្ត្រងាយរងគ្រោះ។

ការដាក់ចេញទិសដៅអនុវត្តរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤នេះ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។

គួេជម្រាបថា កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ កម្លាំងតំបន់សឹករងស្រុក បញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងប្រជាការពារគ្រប់ឃុំ ក្នុងស្រុកស្រីសន្ធរ។

ជាមួយនោះ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់កម្លាំងប្រជាការពារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង