លោកស្នងការ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង លោកអធិការនគរបាលក្រុង.ស្រុក ទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញ ចូលរួមពិធីបិតសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។
កម្មវិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក៏មានការអញ្ជើញចូលរួមពី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោក លោកស្រី ប្រធានសាលដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត លោក លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការប្រតិបត្តិការសិករងខេត្ត លោកតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការនានាជុំវិញខេត្ត លោកអភិបាល អភិបាររងក្រុង.ស្រុក៩ លោកមេឃុំ ចៅសង្កាត់ទាំង៦៧ និងស្មៀនឃុំ ជាច្រើនរូប៕