លោក វ៉ី សំណាង៖ បទល្មើសថយចុះ២០៩ករណី ហើយបានបញ្ជូនមនុស្សទៅតុលាការ១៧៩នាក់

(តាកែវ)៖ លោក វ៉ី សំណាង បានបញ្ជាក់ថា តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវឃើញថា បទល្មើសកើតឡើង២២៧ករណី/៤៣៦ករណី ថយចុះ២០៩ករណី។

ការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅវេលាម៉ោង៨៖០០នាទីព្រឹក​ ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥របស់រដ្ឋបាលខេត្តតាកែវ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៤។

លោកអភិបាលខេត្តបន្តថា ក្នុហឭងនោះ គ្រោះថ្នាក់ចរាចរណ៍១៨៤លើក/២២៤លើក ថយចុះ៤០ករណី។ បង្ក្រាបក្មេងទំនើងចំនួន៥០ករណី ឃាត់ខ្លួន១៩៧ នាក់ស្រី៦ នាក់។ ដកហូតដាវពូថៅដីទីប៣៣ដើម ម៉ូតូ៤៩គ្រឿង និងបញ្ជូនមនុស្សទៅតុលាការ១៧៩នាក់។

គួរជម្រាបថា អង្គសន្និបាតក៏មានការចូលរួមពីលោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត, លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គរភាព កងកម្លាំងទាំង៣ ក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក មេឃុំ សរុបប្រមាណ ៤២០នាក់ និងតាមប្រព័ន្ធ​ Zoom ចំនួន​ ៨៥០នាក់៕

អត្ថបទដែលជាប់ទាក់ទង