ព័ត៌មានដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Chhay Phallin-ឆាយ ផល្លីន»បានបង្ហោះ គឺជាព័ត៌មានក្លែងក្លាយ មិនពិតនោះទេ
(បន្ទាយមានជ័យ)៖ បន្ទាប់ពីមានអាខោនហ្វេសបុកឈ្មោះ៖ «Chhay Phallin-ឆាយ ផល្លីន»បានបង្ហោះវីដេអូមានខ្លឹមសារថា «ឡូយណាស់ក្មេងទំនើងមានកាំភ្លើងប្រើ ប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោយប៉ែត»។
នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការស្រាវជ្រាវឱ្យដឹងថា «អាខោនហ្វេសបុក ឈ្មោះ Chhay Phallin -ឆាយ ផល្លីន» បំណងចង់បង្ហោះព័ត៌មានរន្ធត់ និងព័ត៌មានចាស់ៗ (ព័ត៌មានមិនពិត) ចង់ឱ្យផេកឬ ក៏អាខោនហ្វេសបុកខ្លួនឯងល្បី ធ្វើអោយមានការចាប់អារម្មណ៍ពីមហាជនប្រើប្រាស់បណ្តេញទំនាក់ទំនងសង្គម។ កម្លាំង ជំនាញបានធ្វើការឆែកមើលប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីនមក បានឱ្យឃើញថា មានព័ត៌មានជា ច្រើនដែលបានយកទៅបង្ហោះឡើងវិញជាព័ត៌មានមិនពិត មានប្រតិកម្មជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនរួចទៅហើយ។




