លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជានិងសមាជិក សមាជិកាទាំងអស់ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពស់ខ្ពស់បំផុត! ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងសមាជិកសមាជិកាទាំងអស់ មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យបវរសួស្តី សិរីមង្គល មហា ប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំ មួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោដែលជាស្ថាបនិកបិតាសន្តិភាពរបស់កម្ពុជា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី ការលះបង់ និងពលីកម្មគ្រប់បែបយ៉ាងក្នុងមហាបេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដែលបានយក ជីវិតធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងដឹកនាំប្រជា ជាតិកម្ពុជា ស្តារ កសាងបានឡើងវិញនូវសន្តិភាពយ៉ាងពេញលេញ ស្ថិរភាពជាតិ ឯកភាពជាតិ ព្រមទាំងរក្សាបាននូវ ឯករាជ្យជាតិ និងបូរណភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនៃមង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិក្នុងលោក គុណព្រះរតនត្រៃកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយថែរក្សា ប្រោះព្រំសព្វសាធុការពរជ័យជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីគោរពស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ព លៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តសម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ ជាតិមាតុភូមិកម្ពុជា។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងអភិវន្ទនាការដ៏ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕