លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជានិងសមាជិក សមាជិកាទាំងអស់ផ្ញើសារលិខិតគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពស់ខ្ពស់! ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងសមាជិក សមាជិកាទាំងអស់ មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យបវរសួស្តី សិរីមង្គល មហា ប្រសើរ ជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំង ពលំមាំមួន បញ្ញាញាណភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះវីរភាពដ៏ឧដុង្គឧត្តមរបស់ សម្តេចធិបតី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយកម្លាំងចិត្ត បញ្ញា ស្មារតី និងការលះបង់មិនអាចប្រកែកបានក្នុងមហា បេសកកម្មបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ជាពិសេស បានចូលរួមចំណែកដឹកនាំប្រជាជាតិកម្ពុជា ក្នុងការ កសាងបាននូវនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគ្រប់វិស័យក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្តងទៀត ក្នុងវេលាប្រកបដោយសិរីសួស្តីនៃមង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រៃកែវទាំងបី សូមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី ជា ទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្ត សម្រេចបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀតសម្រាប់ជាឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជា។
សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងអភិវន្ទនាការដ៏ស្មោះស្ម័គ្រពីយើងខ្ញុំទាំងអស់គ្នា៕