លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជានិងសមាជិក សមាជិកាទាំងអស់ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥
(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជាទីគោរព! ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងសមាជិកសមាជិកាទាំងអស់ មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គ សិរីមង្គល មហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្នុងការបន្តរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងនាំមកនូវសមិទ្ធផល ថ្មីៗបន្ថែមទៀត។
ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតន ត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវសព្វសាធុការពរជ័យគ្រប់ ប្រការ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមរដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នា៕