ក្រុមមន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹកចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់យានយន្ត
(កំពង់ឆ្នាំង)៖ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងការិយល័យនគរបាលចរាចរណ៍ផ្លូវទឹក នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងអធិការក្រុងកំពង់ឆ្នាំង សាលាក្រុង សន្តិសុខ ផ្សារលេី ចុះសម្រួលចរាចរណ៍រៀបចំសណ្ដាប់ធ្នាប់នៅមុខផ្សារលើ បានចំនួន ២៧កន្លែង, រៀបចំសណ្ដាប់ធ្នាប់ផ្សារឆ្នាំងបានចំនួន ១៨កន្លែង, រៀបចំមធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទដែលឈប់ចតប៉ះពាល់សណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈឲ្យចូលចតក្នុងទីចំណតបានចំនួន ១៥គ្រឿង (រថយន្តតាក់ស៊ី១២គ្រឿង រថយន្តដឹកទំនិញ០២គ្រឿង រថយន្តក្រុង០១គ្រឿង) ហើយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានបន្តចុះធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ដល់យានយន្ត, កាណូតដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
បានផ្សព្វផ្សាយអប់រំណែនាំ៖
១៖ មិនបើកបរក្នុងស្ថានភាពស្រវឹង
២៖ មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ, ម៉ាសុីនបូមទឹក, បំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា
៣៖ មិនត្រូវដាក់សម្ភារៈ ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះ
៤៖ កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវតាមច្បាប់
៥៖ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវាទូកដចម្លង
៦៖ គ្រប់អាជីវករដែលលក់ដូរនៅលើទូកតាមមាត់ទន្លេត្រូវជួយសម្អាតអនាម័យឲ្យបានស្អាត៕