លោក ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជានិងសមាជិក សមាជិកាទាំងអស់ផ្ញើសារលិខិតគោរពជូនពរឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងលោកជំទាវ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៥

(ភ្នំពេញ)៖  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាទីគោរព! ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ខ្ញុំបាទ ហ៊ាង ប៊ុនថា ប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា និងសមាជិកសមាជិកាទាំងអស់ មានសេចក្តីសោមនស្សរីករាយ សូមគោរពជូនពរជ័យ បវរសួស្តី សិរីមង្គ សិរីមង្គល មហាប្រសើរ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ សូមប្រកបដោយសុខភាពល្អ បរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណ ភ្លឺថ្លា មានសុភមង្គល និងវិបុលសុខគ្រប់ប្រការ និងសូមសម្តែងនូវគារវកិច្ច ដឹងគុណចំពោះសកម្មភាពស្នេហាជាតិមាតុភូមិប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ដែល ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី និង លោកជំទាវ បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៍ និងសេចក្តីសុខផ្ទាល់ខ្លួនមក បម្រើជាតិ សាសនា ព្រះមហាក្សត្រ ធ្វើឱ្យមាតុភូមិកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើ គ្រប់វិស័យ។

ស្ថិតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតន ត្រៃកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវសព្វសាធុការពរជ័យគ្រប់ ប្រការ ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំង បុត្រាបុត្រី សូមជួបតែ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង