អភិបាលរងខេត្តម្នាក់បើកឡានរេពេញផ្លូវបណ្ដាលឲ្យបុកម៉ូតូប្រជាពលរដ្ឋមួយគ្រឿងស្លាប់៣នាក់រាលពេញផ្លូវនិងរបួសធ្ងន់ម្នាក់នៅស្រុកក្រគរ
(ពោធិ៍សាត់) ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់មួយគ្រួសារបានស្លាប់បាត់បង់ជីវិតមួយប៉ព្រិចភ្នែក និងម្នាក់ទៀតបានរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តលោកអភិបាលរងខេត្តពោធិ៍សាត់ម្នាក់ និងគ្រួសារជិះម៉ូតូ១គ្រឿងមានសមាជិក៤នាក់។
ហេតុការណ៍ដ៏មហាសែនរន្ធត់ខាងលើបានកើតឡើងនៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ត្រង់ចំណុចផ្លូវកោងជើងភ្នំក្បាលសៀម ផ្លូវចូលរណ្តៅដីកាយក្រួសក្រហម ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ នារសៀល ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥នេះ។
ប្រភពរាយការណ៍ថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាកវីហ្វោ ពណ៌ស្ករធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងសភាពដែលរេពេញផ្លូវ។ លុះមកដល់កន្លែងកើត ហេតុក៏មានម៉ូតូ១គ្រឿងធ្វើដំណើររួមគ្នា ចំនួន០៤នាក់ មកពីទិសខាងជើងពេលនោះរថយន្ត ក៏បុកពេញទំហឹង បណ្ដាលឱ្យភាគីខាងម៉ូតូស្លាប់០៣នាក់ភ្នាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួស។
សូមរង់ចាំព័ត៌មានលម្អិតនៅពេលក្រោយ៕