លោកស្នងការ សិទ្ធិ ឡោះ ជម្រុញឲ្យបន្តពង្រឹងសមត្ថភាពជំនាញពត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបង្ការបង្រ្កាបបទល្មើសបច្ចេកវិទ្យាតាមប្រពន្ធ័អនឡាញ
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានដឹកនាំស្នងការរង កងកម្លាំងនគរបាលការិយាល័យជំនាញប្រជុំលើកិច្ចការជំនាញដល់ផ្នែកនីមួយៗ ដោយបានដាក់ចេញនូវរបៀបវរ:ចំនួន៣ រួមមាន៖ ទី១-ការកសាងផែនការដល់ផែនការងារ និងការិយាល័យជំនាញ, ទី២-ការគោរពវិន័យ សាមគ្គីភាពឯកភាពផ្ទៃក្នុងនិងទី៣-ពង្រឹងផ្នែកសន្តិសុខសណ្តាប់ក្នុងសង្គម។
លោកស្នងការបានជម្រុញដល់នគរបាលក្រោមឱវាទឲ្យបន្តការខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាព ចំណេះជំនាញពត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបំពេញការងារ ស្រាវជ្រាវ ក្នុងការបង្ការ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យាតាមប្រពន្ធ័អនឡាញ។
លោកឧត្ថមសេនីយ៍បន្តណែនាំឲ្យកម្លាំងជំនាញផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា ទាំងផ្នែកសេវាសាធារណៈ ដូចជាការធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ និងការបង្ការ បង្រ្កាបក្មេងទំនើងផ្សេងៗ ក្នុងភូមិសាស្រ្តខេត្តឲ្យមានប្រសិទ្ធិភាពខ្ពស់៕