មេPMរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ អតីតសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានចាត់តាំងលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារនាំយកអំណោយរបស់លោកចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី អន ស័យ អតីតសមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានមុខតំណែងជាប្រធានគោលដៅការពារ វិមាន ឈ្នះ ឈ្នះ ដែលបានចូលសោធននិវត្តន៍ កាលពីពេលថ្មីៗនេះ ហើយមានជំងឺទឹកនោមផ្អែម កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២,០០០,០០០រៀលនិងបានទទួលថវិកា ៥០០,០០០រៀលបន្ថែមពីការចូលរួមរបស់បងប្អូនវរអន្តរាគមន៍ សរុបថវិកា ២,៥០០,០០០រៀល ព្រមទាំងមាន ភេសជ្ជៈចម្រុះ ៦កេស,ទឹកក្រូច ០២កេស ទឹកដោះគោបឺត ០២កេស, ផ្លែឈេី ០១កន្រ្តក ជូនដល់ លោកវរសេនីយ៍ត្រី អន ស័យ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង