Breaking News: សម្តេច ស ខេង បណ្ដេញមន្ត្រីប៉ូលិស២នាក់ចេញពីក្របខណ្ឌ ដោយសារល្មើសវិន័យរបស់់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះបានចេញប្រកាសលេខ ៣១៨៩ប្រ.ក ស្ដីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំពោះមន្រ្តីនគរបាលចំនួន០២រូប។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចក្នុងប្រការ១ថា ត្រូវបានអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន០២រូប នៃនាយកដ្ឋានបុគ្គលិក ក្រោមរូបភាពដកមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិដូចឈ្មោះខាងក្រោម៖

១- វរសេនីយ៍ទោ ម៉ែន ម៉ារ៉ាឌី អត្តលេខ៦៧៩៩៩ នាយរងការិយាល័យបៀវត្សរ៍នគរបាលជាតិ។

២- វរសេនីយ៍ទោ ណុប បូ អត្តលេខ ៣៨៦១២ នាយរងការិយាល័យគ្រប់គ្រងឯកសារ។

មូលហេតុ ល្មើសវិន័យរបស់់កងកម្លាំងនគរបាលជាតិ។

សម្ដេចក្រឡាហោមបានបញ្ជាក់ក្នុងប្រការ២ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីមន្ត្រីនគរបាលជាតិចាប់ពីខែកញ្ញា ឆ្នាំ២០២៣តទៅ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃប្រកាសរបស់ក្រសួងមហាផ្ទៃ៖

អត្ថបទដែលជាប់ទាក់ទង