ថ្នាក់ដឹកនាំ សមាជិក សមាជិកាសាខាសាមគ្គី សហគ្រិនវ័យក្មេងរាជធានីភ្នំពេញទាំង១៩៤នាក់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហឿន សំនៀង អនុប្រធានផែន និងជាប្រធានសាខាសាមគ្គីសហគ្រិនវ័យក្មេង របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងអនុប្រធានសាខា ក្រុមជំនួយការ ប្រធានក្រុម និងសមាជិក-សមាជិកា សាខាសាមគ្គីទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការបើកផ្លូវរៀបចំគណៈរដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ទន្ទឹមនឹងនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងស្មោះស្ម័ក្រជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែ ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគោរពអបអរសារទរជូនជំពោះគណៈរដ្ឋមន្ត្រីថ្មីផងដែរ។

ទោះបីជាយើងខ្ញុំទាំងអស់គ្នាដឹងក្នុងចិត្តថា អវត្តមានសម្តេចតេជោពីដំណែងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យយើងខ្ញុំមានអារម្មណ៍បាត់បង់អ្វីម្យ៉ាង ឃ្លេងឃ្លោងពិបាកថ្លែង តែការសម្រេចចិត្តរបស់សម្តេចលើកិច្ចការផ្ទេរឲ្យអ្កនបន្តវេននេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ឈ្លាសវៃ គតិបណ្ឌិត និងការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរបស់កម្ពុជា ប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្ត ថ្លៃថ្នូរបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួង ដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចប្រធាន និង ឯកឧត្តមបណ្ឌិត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សាខាសាមគ្គី សហគ្រិនវ័យក្មេងរាជធានីភ្នំពេញ ទាំង ១៩៤នាក់៕

អត្ថបទដែលជាប់ទាក់ទង