Breaking News: សាហាវមែន, ជួលផ្ទះសំណាក់មួយបន្ទប់នាំគ្នាចាក់សាំងដុតសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័មបំផុត

ស្វាយរៀង៖ ករណីដ៏រន្ធត់មួយបានកើតឡើង ក្រោយគេប្រទះឃើញមានសាកសពមនុស្សប្រុសស្រីចំនួន០២នាក់ដេកស្លាប់ ក្នុងសភាពឆេះខ្លោច ខ្មៅរោលមើលលែងស្គាល់ ក្រោយយកសាំងដុតសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ៧៧៧៧ ភូមិតាងែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះទាំង០២នាក់៖ ទី១-ឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងទី២-ឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានឲ្យដឹងថា កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦និង០០នាទីល្ងាច ជនរងគ្រោះទាំង០២នាក់ បានមកជួលបន្ទប់លេខ១៩ ដើម្បីសម្រាករហូតដល់ម៉ោង៧និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់លេខ១៩នេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

បើតាមក្រុមគ្រូពេទ្យបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារការចាក់សាំងដុតពិតប្រាកដមែន ដែលនាំឲ្យមានការសន្និដ្ឋានជំហានដំបូងថាអាចជាករណីវិបត្តិស្នេហា។ បច្ចុប្បន្នសាកសពខាងលើ ក្រោយធ្វើកោសល្យវិច្ច័យរួច ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង