លោក ផែង វណ្ណៈ ៖ ទង្វើ​ល្មេីស​ច្បាប់​របស់​ សម្បត្តិ​ កុសល​ មិនត្រឹម​តែ​មិន​ដាក់​វិន័យ​ ឬ​ចាត់ការ​តាមច្បាប់​ទេ​ ថែម​ទាំងលេីកទឹកចិត្ត​តែងតាំង​ជា​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ថែមទៀត, ដោយសារតែ​ការតែងតាំង​ធូររលុងបែបនេះ​ ទេីប​មន្ត្រី​ពាលរូបនេះ​បាន​បង្កេីត​កំហុស​ម្ដងហេីយ​ម្ដងទៀត​

កណ្ដាល៖ អ្នកកាសែតជាចាងហ្វាងសារព័ត៌មាន Pheng Vannak News និងជាអ្នកអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដ៏ក្លាហាននិងល្បីម្នាក់ លោក ផែង វណ្ណៈ នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះបានលើកឡើងថា «លទ្ធផល​ដកពីនេះទៅដាក់នៅនោះ​! ធ្វេីខុសឡេីងស័ក្តិទៀត​  រឿង​អាស្រូវ​របស់​លោក ​សម្បត្តិ​ កុសល​ បានកេីតឡេីង​តាំងពី​គាត់​នៅ​ជា​អធិការ​ស្រុក​តាវែង​ ខេត្ត​រតនគីរី​ ឆ្នាំ​២០២០​ មកម្ល៉េះ​ ដោយពេលនោះ​ក្នុង​នាមគាត់ជា​អធិការ​បាន​ជេរប្រមាថ​ដៀលត្មេះ​មន្រ្តី​ក្រោមឱវាទ​ ព្រមទាំង​បាញ់​គំរាម​មន្ត្រី​ក្រោមឱវាទ​ជាង​១០គ្រាប់​ ហើយ​មន្ត្រី​រួមគ្នា​ផ្ដិតមេដៃ​ប្ដឹង​ផងដែរ​។

លោក ផែង វណ្ណៈ បានបន្តថា ទង្វើ​ល្មេីស​ច្បាប់​របស់​ សម្បត្តិ​ កុសល​ មិនត្រឹម​តែ​មិន​ដាក់​វិន័យ​ ឬ​ចាត់ការ​តាមច្បាប់​ទេ​ថែម​ទាំងលេីកទឹកចិត្ត​តែងតាំង​ជា​ ស្នងការ​រង​ ខេត្ត​បន្ទាយមានជ័យ​ថែមទៀត​។

អ្នកអត្ថាធិប្បាយនៅតាមបណ្ដាញសង្គមហ្វេសប៊ុកដ៏ក្លាហាននិងល្បីម្នាក់នេះ បានបន្ថែមថា តេី​អ្នកណា​ជាអ្នកស្នេីតែងតាំង​ អ្នកណា​ជាអ្នកតែងតាំង​? ខ្វះមន្ត្រីល្អណាស់ទៅឬ​បានតែងតាំង​មន្ត្រីពាល​អោយ​ឡេីងស្នងការរង​? ដោយសារតែ​ការតែងតាំង​ធូររលុងបែបនេះ​ ទេីប​មន្ត្រី​ពាលរូបនេះ​បាន​បង្កេីត​កំហុស​ម្ដងហេីយ​ម្ដងទៀត​ ដោយលេីកនេះ​ បែកធ្លាយ​សម្លេងឆបោក​យកប្រាក់​ប្រជា​ពលរដ្ឋ​រាប់ម៉ឺន​រាប់សែន​ដុល្លារ​ក្នុងការ​ធានារត់ការ​ចូល​ក្របខណ្ឌ​នគរបាលជាតិ​។  តេីលេីកនេះ​ គាត់​អាច​ឡេីង​ជាស្នងការ​បានទេ​?

លោកចាងហ្វាងសារព័ត៌មាន Pheng Vannak News បានលើកទៀតថា មន្ត្រីខ្លះថា​ អត់មាន​ពាក្យ​បណ្ដឹង​ចាត់ការ​មិនកេីត​?  ចុះ​គាត់​បាញ់គំរាម​គេ​ផ្អេីល​ពេញ​ប្រទេស​ ហេតុអ្វីមិនចាត់ការ​?ចាំបាច់មានពាក្យ​បណ្ដឹងមកពីណា​? មន្ត្រីនគរបាល​អាចធ្វេី​បណ្ដឹងអាជ្ញាបានដែរតេី​?

លោក ផែង វណ្ណៈ បន្តទៀតថា កែ​ទម្រង់​ សូមកែ​ឲ្យ​ស្មេីភាព​ កុំ​កែ​ទម្រង់​ដកដាក់តែ​ខ្សែគេ​ខ្សែឯងខុសប៉ុនភ្នំ​ធ្វេីមិនដឹងមិនឮ​?

ទាក់ទិនការបង្ហោះព័ត៌មានរបស់លោក ផែង វណ្ណ ក៏មានសាធារណៈជនចូលវែកញ៉ែកលើកជាមតិយោបល់ផ្សេងៗយ៉ាងច្រើនផុសផុល ជាក់ស្ដែងបើតាមម្ចាស់គណនីឈ្មោះ Theavuth Vann បានខមិនថា «នៅមានច្រើនទៀតណាស់ ពាក់ព័ន្ធនឹងមន្ត្រីធ្លាប់ជាប់គុកហើយ ចេញពីគុកមកវិញឡើងឋានន្តរស័ក្តិនិងតួនាទីធំៗណាស់ដូចនៅកំពង់……..ស្ពឺ.ធំ កែវ.ពេលប្រព្រឹត្តបទល្មើសហើយត្រូវតុលាការបញ្ជាឲ្យឃុំខ្លួនស័ក្កិនិងតួនាទីតូចៗទេតែដល់ពេលចេញពីគុកមកវិញស័ក្តិក៏ឡើងធំតួនាទីក៏ឡើងធំៗប្រហែលស្នាដៃល្អហើយមើលទៅ.ចប់ដោយគ្មានវាចា.ខ្មែរ»។

បើតាមម្ចាស់គណនីឈ្មោះ Sokha Lay បានខមិនថា «ខ្ញុំឆ្ងល់ណាស់ការប្រលងចូលធ្វេីមន្រី្តប៉ូលិសលឺតែថាប្រលងដោយសមត្ថភាព​ តែផ្ទុយទៅវិញអ្នកខ្លះអស់២មុឺនដុល្លាអីបានគេអោយជាប់»។

បើតាមម្ចាស់គណនីឈ្មោះ Khek Sophat  បានខមិនថា«ខុស១ដងមិនប្រាកដថាខុសមួយជីវិតទេ មនុស្សគ្រប់រូបអ្នកណាក៍មានកំហុសដែរ មានឱកាសសាងគុណលាងបាបមានអីមិនល្អ លើលោកយើងនេះតើមានមនុស្សណាដែរថាមិនចេះខុសនោះ»។

បើតាមម្ចាស់គណនីឈ្មោះ ថាវ រិទ្ធ បានខមិនថា  «រឿងអាស្រូវកន្លែងណាក៏ចេះតែមានដែរបងតែបើយើងវែកញែកយើងដឹងតែស្ពៃហើយបងមានតែបងទេដែលក្លាហានហ៊ានវែកមុខពួគមន្រ្ដីខឹលខូចអស់នេះ»។

បើតាមម្ចាស់គណនីឈ្មោះ ដែនដី ឧដុង្គ បានខមិនថា «នេះមកពីក្រដាស់អាត់កំបាំង ទើបតែងតាំងបាន តាមពិតអ្នកមានលុយ អ្នកមានបង្អែកជាអ្នកធំ មិនអាចដកបានទេ ទោះបីមានកំហុសតិចប្ញធ្ងន់ មិនអាចដាក់វិន័យប្ញបណ្តេញចេញពីក្របខ័ណ្ឌបាន ។បើអ្នកក្រប្ញុអ្នកគ្មានបង្អែក ដាក់វិន័យបន្ថយឋាននរសក្ងិប្ញុបណ្តេញចេញពីកងជួរនគរបាលជាតិ ។លោក វណ្ណៈ នឹងយល់ ព្រោះគាត់ធ្លាប់អតីតកងកំលាំងនគរបាលជាតិ »។

បើតាមម្ចាស់គណនីឈ្មោះ Tit Tom បានខមិនថា «ល្អណាស់បងក្នុងការជួយ រាជរដ្ឋាភិបាល កំចាត់មន្ត្រីបំផ្លាញ់ជាតិ»។

បើតាមម្ចាស់គណនីឈ្មោះ Johny Phan បានខមិនថា «មិនដឹងថាដល់ពេលណា ទើបអាចវះកាត់សាច់ស្អុយរលួយអស់នោះទេ ឬមួយសុខចិត្តឲ្យជាសះខាងក្រៅហើយនៅដំបៅរលួយខាងក្នុងបន្តរហូតទៅ?»។

បើតាមម្ចាស់គណនីឈ្មោះ Hor Eang បានខមិនថា «ដោយសារការតែងតាំងធូររលុងចឹងហើយបានជាមន្ត្រីថ្នាក់ក្រោមគ្មានកម្លាំងចិត្តធ្វើការ»។

ជាការឆ្លើយតប លោក ផែង វណ្ណៈ បានលើកឡើងថា «ករណី​នេះ​ថ្នាក់​ដឹកនាំ​ ជាពិសេស​ ប្រមុខរាជរដ្ឋាភិបាល​មិនដែល​ការពារ​មន្ត្រី​ខិលខូច​ទេ​ ណាស់​តែ​អស់​លោក​មេ​អង្គភាព​ ឬ​ ប្រធាន​ស្ថាប័ន​ខ្លះ​ គុបគិត​គ្នា​លាក់​បាំង​ការពារ​មន្ត្រី​ខិលខូច​ ធ្វើ​អោយប៉ះពាល់ដល់​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​»៕

អត្ថបទដែលជាប់ទាក់ទង