គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រសួងសាធារណការបានត្រួតពិនិត្យយានយន្តជាង២លានគ្រឿងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣

រដ្ឋលេខាធិការ ឯកឧត្ដម សេង ឈួន បានបញ្ជាក់ថា លទ្ធផលការអនុវត្តការងារក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ យានយន្តសរុបចំនួន ២,២លានគ្រឿងត្រូវបានត្រួតពិនិត្យ ដោយក្នុងនោះ យានយន្តលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួនប្រមាណ៧២ម៉ឺនគ្រឿង និងយានយន្តលើសទម្ងន់កម្រិតកំណត់ដែលបានពិន័យមានចំនួន១៧៦៦គ្រឿង។

ការបញ្ជាក់របស់ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងប្រជុំពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យយានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងរយៈពេល៩ខែ ក្នុងអំឡុងឆ្នាំ២០២៣។

គួរជម្រាបជូនថា ក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក អនុប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ប្រធាន អនុប្រធាន សមាជិក សមាជិកាលេខាធិការដ្ឋាន និងប្រធាន អនុប្រធានស្ថានីយជញ្ជីងទាំង៣៣ស្ថានីយផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង